ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញ រាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ គុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ – ម៉ូតូម៉ាក Honda – រថយន្ត Honda – និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើន នៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែង ក្រុមហ៊ុន បានធ្វើការដាក់លក់ ជាផ្លូវការនូវម៉ូតូម៉ាក Honda DREAM “F O R E V E R G L O R Y” ស៊េរីថ្មី ជាម៉ូតូល្បីលំដាប់ថ្នាក់លេខ ១ ក្នុងទីផ្សារកម្ពុជា ដែលមានគុណភាពខ្ពស់ និងប្រណិតភាពឥតទាស់។ឆ្នាំនេះ Honda DREAM “F O R E V E R G L O R Y” នាំមកនូវសនិយមថ្មី នៃប្រណិតភាព សុះសាយនូវកិត្យានុភាព និងឧត្តមភាពលើសលប់ ប្រណិតឥតខ្ចោះ ទាន់សម័យគ្រប់ជ្រុងជ្រោយ ហុំចោមដោយបន្ទះមាសឆ្អិនឆ្អៅ រម្លេចនូវចំណិតពេជ្រដ៏មានតម្លៃឆ្លុះញ្ចាំងនូវគុណតម្លៃ ដែលមិនអាចប្រៀបបាន នាំអ្នកឆ្ពោះទៅកាន់យុគសម័យថ្មីដ៏ត្រចះត្រចង់។ អ្វីដែលពិសេសបំផុត ហើយកោតសរសើរ មិនដាច់ពីមាត់នោះគឺការរចនាថ្មីទាំងស្រុងដោយ តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុត រម្លេចដោយផ្ទៃរចនា ដោយចំណិតពេជ្រដ៏មានតម្លៃ និមិត្តសញ្ញា NCX ពណ៌មាស សម្រិតសម្រាំងនូវគុណតម្លៃថ្មី កាន់តែលើកស្ទួយកិត្តិយស ភាពថ្លៃថ្នូរដ៏ឧត្តម និងកិត្យានុភាព លើសគេសម្រាប់អ្នក។