Skip to content
All New Honda CLICK160 នាំមកនូវនិយមន័យថ្មីទាំងស្រុង!!! ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda CLICK160 “SPEEDING TOMORROW” ស៊េរីថ្មី ជាមួយនឹងរូបរាងបែបស្ព័រគ្រប់ជ្រុងជ្រោយ ហំលើសគេ និងកាន់តែរំជើបរំជួលជាមួយកម្លាំងម៉ាស៊ីន160cc រួមទាំងបច្ចេកវិទ្យាហុងដាលំដាប់ពិភពលោក eSP+ ផ្តល់ថាមពលដ៏អស្ចារ្យគ្មានគូប្រៀបគ្រប់ដងវិថី។
តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូ Honda CLICK160 ចង្កៀងមុខថ្មី! រចនាថ្មីបែប Futuristic Dual LED ជំនាន់ចុងក្រោយ បង្កើននូវភាពស្ព័រកាន់តែមុតស្រួច ផ្តល់នូវពន្លឺច្បាស់ល្អ និងទាក់ទាញគ្រប់ក្រសែភ្នែក។ និមិត្តសញ្ញា CLICK160 ថ្មី! ធ្វើពីលោហៈធាតុពណ៌ប្រាក់រលើបរលោង កាន់តែទាក់ទាញ ហើយឆ្លុះបញ្ចាំងពីភាព PREMIUM SPORTY លើសគេ។ New Honda Smart Key កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។
New Full Digital Speedometer ទំនើបឈានមុខគេ កុងទ័រ Full Digital បង្ហាញគ្រប់មុខងារ ដូចជាល្បឿន ចំងាយចរ នាឡិកា ភ្លើង សញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទីក្នុងកំឡុងពេលបើកបរ ។ New Wider Tyre សំបកកង់ធំជាងមុន ទាំងខាងមុខនិងខាងក្រោយ គ្រប់គ្រងបានគ្រប់ស្ថានភាពផ្លូវបង្កើនទំនុកចិត្តខ្ពស់ក្នុងការបើកបរ។ New USB Charger in Console Box កន្លែងសាកថ្មថ្មី! បំពាក់បន្ថែមជាមួយ USB ប្រភេទ A នៅផ្នែកខាងឆ្វេង សម្រួលដល់តម្រូវការសាកថ្មគ្រប់ពេលវេលា រក្សារទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ New Large Luggage Box ឃ្លុបដាក់ឥវ៉ាន់មានទំហំធំ អាចផ្ទុកសម្ភារៈបានរហូតដល់ទៅ 18លីត្រ។
eSAF (Enhanced Smart Architecture Frame) តួថ្មី eSAF អភិវឌ្ឍន៏មកជាមួយលក្ខណៈពិសេស បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។ New Generation of Engine Technology eSP+ ថ្មី! ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរបស់ម៉ូតូអូតូបែប PREMIUM SPORTY កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។